• (+855)17 700 826 / (+855)98 99 67 05
  • info@khmerangkorfood.com

សេចក្តីសង្ខេបអំពី ផ្ទះស្រាសអង្គរ ក្នុងយុគសមយ័ប្រទេសកំពុងអភិវឌ្ឍន៍

   ដោយមើលឃើញនូវភាពចន្លោះប្រហោងជាច្រើនទាក់ទងនឹងការងារក្នុងវិសយ័ទេសចរណ៍ ក៏ដូចជា ដើម្បីចូលរួមចំណែកលើកស្ទួយនូវវប្បធម៌ប្រពៃណីខ្មែរយើងផងនោះ ផ្ទះស្រាសអង្គរ ក៏បានចាប់បដិសន្ធិឡើង ក្រោមរូបភាពជាសិប្បកម្មខ្នាតមធ្យម ដែលមានគោលដៅបាញ់ឆ្ពោះទៅរកការងារផលិតកម្ម ស្រាសខ្មែរ ក្រោម កិច្ចខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង ដើម្បីឈានឆ្ពោះទៅរកការគាំទ្រជាសកល ។

   ផ្ទះស្រាសអង្គរ បានចាប់ដំណើរការជាផ្លូវការនៅ ខែឧសភា ឆ្នាំ២០០៩ ក្នុងទឹកដីអង្គរ ខេត្តសៀមរាប ដែលមានទីតាំងស្ថិតនៅតាមដងផ្លូវអតីតមិត្តភាពកម្ពុជា-កូរ៉េ ហៅកាត់ថាផ្លូវអង្គរឃ្យុងយូ ឬ ផ្លូវ៦០ ស្ថិតនៅ ភាគខាងកើតមន្ទីរពេទ្យកុមារគន្ធបុប្ផា-ជ័យវរ្ម័នទី៧ ប្រមាណ ៨០០ ម៉ែត្រ ក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង សៀមរាប ខេត្តសៀមរាប ។

   រាប់ថាជារឿងចម្លែកមួយក្នុងប្រវត្តិសាស្ត្រសេដ្ឋកិច្ចកម្ពុជា រួមទាំងក្រសែភ្នែកជនជាតិខ្មែរដែលបាន ឃើញ និងដឹងឮអំពីការស្ថាបនារបស់យើងខ្ញុំ។ ផ្ទះស្រាសអង្គរ គឺជាជំហានថ្មីនិងប្លែកពីគេតែមួយគត់នៅកម្ពុជា ដែលត្រូវបានប្រតិបត្តិឡើងដោយលក្ខណៈឥតខ្ចោះ ទាំងគុណភាព សោភណ័ភាព និងអនាមយ័ ។ ស្ថិតនៅចំ កណ្តាលក្រុងសៀមរាប ផ្ទះស្រាសអង្គរ បានអន្ទងទាក់ទាញក្រសែភ្នែកភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ យ៉ាងច្រើនសន្ធឹកសន្ធាប់មិនគួរឱ្យជឿ។ បើគ្រាន់តែក្រឡេកមួយភ្លែត គេអាចនឹងយល់ថា ទីនេះជាផ្ទះ ធម្មតាមួយប៉ុណ្ណោះ ប៉ុន្តែបើសិនជាគេឈៀងចូលទៅដល់ក្នុងបរិវេណផ្ទះតែបន្តិច គេនឹងឃើញសកម្មភាពគួរឱ្យ ទាក់ទាញជាច្រើនដែលមិនគួរនឹងរំលងចោល នោះគឺរោងសិប្បកម្មស្មុក ដែលមានមនុស្សមួយចំនួនកំពុងមមា ញឹក ញាប់ដៃជើងក្នុងការចាក់ត្បាញស្មុកស្លឹកត្នោតសំរាប់ធ្វើជាប្រអប់ខ្ចប់ដបស្រាស និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ ទៀតជាច្រើន ។ បន្តពីនោះបន្តិចមកគេនឹងឃើញមានការដាក់តាំងបង្ហាញអំពីវត្ថុធាតុដើម និងគ្រឿងផ្សំពី ធម្មជាតិមួយចំនួននៅលើគ្រែឫស្សីក្បែរមាត់ផ្លូវដើរ ។ នៅមិនឆ្ងាយពីទីនោះប៉ុន្មាន គឺជារោងសិប្បកម្មបិត ស្រាសដែលមានសកម្មភាពគ្រប់ពេលវេលា មិនដែលសម្រាក ដើម្បីផលិតឱ្យទាន់តម្រូវការអតិថិជន។ ភ្ញៀវដែលបានអញ្ជើញមកទស្សនាផ្ទាល់នៅទីនេះ ក៏អាចចូលទៅក្នុងបន្ទប់បន្ទុំស្រាដែលពោរពេញដោយ ក្លិនក្រអូបប្រហើរឈ្ងុយជាប់ចិត្ត។ បន្តពីនោះមកទៀតគឺជា បន្ទប់តាំងបង្ហាញផលិតផលស្រាសជាច្រើន ប្រភេទខុសៗគ្នា ដែលសុទ្ធតែចម្រាញ់ចេញមកអំពីកសិផលធម្មជាតិសុទ្ធសាធ មានដូចជា ស្រាសអង្ករខ្មែរបុក ដោយដៃ, ស្រាចេក, ស្រាម្នាស់, ស្រាទឹកឃ្មុំ, ស្រាកាហ្វេ, ស្រាដំឡូង និង ស្រាផ្សិតសូក្រំ ដែលមុខស្រានីមួយៗ សុទ្ធតែប្រើ វិធីបិតតាមលក្ខណៈបទដ្ឋានទំនើប និងអនាមយ័ខ្ពស់ មិនប្រើប្រាស់សារធាតុគីមី ដែលជាហេតុ បណ្តាលឱ្យខូចសុខភាពឡើយ។ នៅក្នុងបន្ទប់នេះភ្ញៀវអាចពិសារស្រាមុខណាមួយក៏បានតាមចំណូលចិត្ត ដោយមិនគិតប្រាក់និងមិនកំណត់បរិមាណ។ មានភ្ញៀវជាច្រើនដែលមិនធ្លាប់នឹកនាអំពីស្រាសខ្មែរសោះ បានភ្ញាក់ ផ្អើល និងនាំគ្នាក្រេបរសជាតិសុរាដែលមានក្លិនក្រអូបបែបធម្មជាតិមួយនេះយ៉ាងយកចិត្តទុកដាក់ និងលាន់មាត់ សរសើរអំពីគុណតម្លៃ ដែលមិនអាចកាត់ថ្លៃបានរបស់ស្រាសអង្ករសំរូបខ្មែរពិតប្រាកដ ។

   មានការណែនាំត្រួសៗគ្រប់ផលិតផលស្រាស ដែលដាក់តាំងនៅទីនោះ ដោយបុគ្គលិកដ៏រួសរាយរាក់ទាក់ របស់យើង ដែលនៅប្រចាំការជូនលោកអ្នកគ្រប់ពេលវេលា ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ លោក អ្នកអាចជាវស្រាសគ្រប់ប្រភេទ ពីកន្លែងយើងខ្ញុំទៅពិសារនៅផ្ទះ ឬជាអំណោយអនុស្សាវរីយ៍ សម្រាប់មនុស្ស ជាទីស្រលាញ់របស់លោកអ្នកបានក្នុងតម្លៃយ៉ាងសមរម្យបំផុត ។

   សម្រាប់ពត៌មានពិស្តារសូមទាក់ទងមក អាសយដ្ឋាន ផ្ទះលេខ ១០ ផ្លូវអង្គរឃ្យុងយូ (ឬ ផ្លូវ ៦០), ភូមិ ទ្រាំង, សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (ចំងាយ ៨០០ ម ខាងកើតមន្ទីរពេទ្យ កុមារគន្ធបុប្ផា ជយ័វរ្មន័ទី៧)។ ឬតាមរយៈអាសយដ្ឋានអេឡិកត្រូនិក ៖ info@angkorricespirit.com ឬ limviriya@gmail.com.

ពិសេស


គុកគី​ខែ្មរ​អង្គរ​

គុកគី​ខែ្មរ​អង្គរ​

ហ្វេសបុក


អាសយដ្ឋាន

  • សៀមរាប,​សៀមរាប,​ប្រទេសកម្ពុជា
  • (+855)17 700 826 / (+855)98 99 67 05
  • info@khmerangkorfood.com
  • www.khmerangkorfood.com

ទីតាំង

dog checks
ផលិតឆ្នាំ២០១៦ រក្សាសិទ្ធគ្រប់យ៉ានដោយ: LM KHMER ANGKOR FOOD Co,Ltd.
រចនាដោយ ៈ អាយធីស្មាត