• (+855)17 700 826 / (+855)98 99 67 05
  • info@khmerangkorfood.com

សេចក្តីសេង្ខបអំពី ផ្ទះស្រាសអង្គរ ក្នុងសកម្មភាពសង្គម

   ដោយដើរតាមមាគ៌ាគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និងដើម្បីរួមចំណែកក្នុងការចែក រំលែកភាពពិបាករបស់ប្រជាជនក្រីក្រនៅតាមទីជនបទដាច់ស្រយាលឱ្យកាន់តែមានភាពរីកចំរើនផងនោះ ផ្ទះ ស្រាសអង្គរ បានច្នៃបង្កើតជាក្រុមសកម្មភាពនៅតាមភូមិជាច្រើនក្នុងទឹកដីខេត្តសៀមរាបក្នុងគោលដៅ សម្រេចឱ្យបាននូវផលិតផល ស្មុក ធ្វើពីដើមត្នោត សម្រាប់ប្រើប្រាស់ជាសំបកវេចខ្ចប់ដបស្រាសអង្គរ ឱ្យកាន់តែមានលក្ខណៈស្រស់ឆើតឆាយ និងចូលរួមផ្សព្វផ្សាយវប្បធម៌ប្រពៃណីដ៏ស្រស់បំព្រងនេះផង។

   ស្មុក ត្រូវបានយកមកប្រើប្រាស់ស្ទើរគ្រប់ផលិតផលរបស់ផ្ទះស្រាសអង្គរ ដូចជាប្រអប់ស្មុកដាក់ដប ស្រាគ្រប់ប្រភេទ, ប្រអប់ស្មុកដាក់ម្រេច, ប្រអប់ស្មុកដាក់នំ, ប្រអប់ស្មុកដាក់គ្រឿងទេសគ្រប់ប្រភេទ, បំពង់ ស្មុកដាក់ផ្លិត ចង្កឹះ ខ្លុយ, បន្ទះស្មុកដាក់កូនកាបូប សៀវភៅ និង វត្ថុអនុស្សាវរីយ៍តូចៗជាច្រើនទៀត ។ ក្រៅពី រួមចំណែកផ្សព្វផ្សាយវប្បធម៌ និងលម្អសោភណ័ភាពផលិតផលហើយនោះ ការត្បាញស្មុកក៏មានគុណសម្បត្តិជា ច្រើនទៀតផងដែរដូចជា ប្រើប្រាស់ឱ្យអស់លទ្ធភាពនៃសម្បត្តិធម្មជាតិ ដើម្បីកាត់បន្ថយការចំណាយទៅលើ ក្រដាស ឬផ្លាស់ស្ទីកដែលជាបច្ច័យបណ្តាលឱ្យបំពុលដល់បរិស្ថាន, ជួយបង្កើនសេដ្ឋកិច្ចគ្រួសារកសិករខ្មែរ និងជួយ ឱ្យពួកគាត់មានការងារធ្វើកាន់តែប្រសើរក្រៅពីកិច្ចការស្រែចំការ និងជាពិសេសគឺការពង្រីកចំណេះដឹងត្បាញ ស្មុកឱ្យកូនខ្មែរជំនាន់ក្រោយបានចេះដឹងកាន់តែច្រើនឡើងៗ ។

   ក្រៅអំពីការងារដ៏មានតំលៃនេះ ផ្ទះស្រាសអង្គរ ក៏មិនភ្លេចសោះឡើយនូវទង្វើដែលជាមរតក របស់ ព្រះពុទ្ធជាម្ចាស់នៃយើង នោះគឺការចែករំលែកនូវប្រាក់ចំណេញដែលបានមកពីអាជីវកម្ម សំរាប់ជួយដល់ ប្រជាពលរដ្ឋក្រីក្រតោកយ៉ាកនៅតាមទីជនបទដាច់ស្រយាលនានា។ នេះមិនមែនជាសកម្មភាពស៊ីជោ ឬបន្លំ បោកប្រាស់សាធារណៈជនណាមួយឡើយ វាជាឆន្ទៈពិតប្រាកដរបស់យើងខ្ញុំ ដែលមានបេះដូងជាកូនខ្មែរមួយរូប ក្រោមដំបូលប្រាសាទអង្គរតែមួយ ។

   លោកអ្នកក៏អាចធ្វើបានដូចគ្នាដែរ ទោះជាដោយផ្ទាល់ឬដោយប្រយោល ។ ក្នុងន័យនេះបានសេចក្តីថា លោកអ្នកអាចនឹងបរិច្ចាកធនធាន សម្រាប់ពលរដ្ឋដ៏កំសត់ទាំងនោះ ដោយផ្ទាល់ដៃ ឬ ក៏អាចបរិច្ចាកតាមរយៈ ផ្ទះស្រាសអង្គរ ដោយគ្រាន់តែលោកអ្នកជាវផលិតផលណាមួយពីកន្លែងយើងខ្ញុំទៅ នោះគឺមានអត្ថនយ័ស្មើ នឹងការរួមចំណែកជួយជនក្រីក្របានដូចគ្នា ។ យើងខ្ញុំរង់ចាំស្វាគមន៍ជានិច្ចនូវរាល់ ការអញ្ជើញមកទស្សនាសាក សួរសុខទុក្ខរបស់លោកអ្នក ទាំងនៅផ្ទះស្រាសអង្គរ និងនៅតាមសហគមន៍ជនបទដែលស្ថិតក្រោមគំរោងជំនួយ របស់យើងខ្ញុំ ។

   សម្រាប់ពត៌មានលម្អិតសូមទាក់ទងមកអាសយដ្ឋាន ផ្ទះលេខ ១០ ផ្លូវអង្គរឃ្យុងយូ (ឬ ផ្លូវ ៦០), ភូមិទ្រាំង, សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (ចំងាយ ៨០០ម ខាងកើតមន្ទីរពេទ្យកុមារគន្ធ បុប្ផាជយ័វរ្មន័ទី៧) ឬតាមរយៈអាសយដ្ឋានអេឡិកត្រូនិក ៖ info@angkorricespirit.com ឬ limviriya@gmail.com

ពិសេស


គុកគី​ខែ្មរ​អង្គរ​

គុកគី​ខែ្មរ​អង្គរ​

ហ្វេសបុក


អាសយដ្ឋាន

  • សៀមរាប,​សៀមរាប,​ប្រទេសកម្ពុជា
  • (+855)17 700 826 / (+855)98 99 67 05
  • info@khmerangkorfood.com
  • www.khmerangkorfood.com

ទីតាំង

dog checks
ផលិតឆ្នាំ២០១៦ រក្សាសិទ្ធគ្រប់យ៉ានដោយ: LM KHMER ANGKOR FOOD Co,Ltd.
រចនាដោយ ៈ អាយធីស្មាត