• (+855)17 700 826 / (+855)98 99 67 05
  • info@khmerangkorfood.com

សេចក្តីសេង្ខបអំពី ស្រាសខ្មែរ ក្នុងយុគសម័យប្រទេសជាតិអន់ខ្សោយ

ស្រាសគឺជាជីវិតប្រចាំថ្ងៃរបស់ជនជាតិខ្មែរក៏ ដូចជាជនជាតិអាស៊ីទាំងមូលដែលមានប្រវត្តិតាំងពីរាប់រយឆ្នាំកន្លងមកហើយ ហើយស្រាសនេះទៀតសោតក៏បានរួមចំណែកយ៉ាងធំធេង គឺមិនត្រឹមតែសម្រាប់ផឹកប៉ុណ្ណោះ ទេ វាក៏បានចូលរួមក្នុងវិសយ័ម្ហូបអាហារ និងឱសថព្យាបាលផងដែរ ។

ប៉ុន្តែក្នុងយុគសម័យដែលប្រទេសកម្ពុជាធ្លាក់ចូលក្នុងសភាពដុនដាប ស្រាស មិនមានតួនាទីសំខាន់ដូច មុនទៀតឡើយ ។ នៅពេលដែលគេនិយាយទៅដល់កម្មវត្ថុ “ស្រាស” មនុស្សភាគច្រើនលើសលប់ នឹងនឹក ស្រមៃទៅដល់ ភាពក្រីក្រតោកយ៉ាក, អ្នកប្រមឹកតាមស្រុកស្រែ, អ្នកលក់ដ៏ស្មោកគ្រោកនៅតាមចិញ្ចើមថ្នល់, ភាពប្រមឹកអាវ៉ាសែគ្មានសីលធម៌, ភាពថោកទាប អន់ថយ, ក្លិនស្អុយលាមកជ្រូកមាន់ទានៅកន្លែងបិតស្រា ៘ ទាំងនេះសុទ្ធសឹងតែជាមូលហេតុចម្បងៗដែលនាំគំនិតមនុស្សខ្មែរស្ទើរតែទាំងអស់ ឱ្យបំភ្លេចចោលនូវ ការងារដ៏មានតំលៃមួយនេះ។

ជាការពិតណាស់ ការងារបែបណាក៏ដោយឱ្យតែជាភាពសុចរិតសុទ្ធតែមានតំលៃទាំងអស់ លើកលែងតែ មនុស្សជាអ្នកកំណត់ប៉ុណ្ណោះ ។ យ៉ាងណាមិញ ស្រាសអង្ករខ្មែរ ដែលជាកេរមរតកដូនតាតាំងពីយូលង់ណាស់ មកហើយនោះ ត្រូវបានលើកតម្លៃសាជាថ្មីម្តងទៀត ដោយ ផ្ទះស្រាសអង្គរ ដឹកនាំដោយក្រុមគ្រួសារខ្មែរមួយ ដែលសព្វថ្ងៃនេះមានទីតាំងនៅក្នុងខេត្តសៀមរាប ទឹកដីអង្គរដ៏បវរនៃយើង ។ ផ្ទះស្រាសអង្គរ គឺជាឈ្មោះ សិប្បកម្មផលិតស្រាជាលក្ខណៈគ្រួសារមួយ ដែលបានបើកឱ្យភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍ ចូលមកទស្សនា ជារៀងរាល់ថ្ងៃ ក្នុងគោលបំណងបង្ហាញជូនពួកគេនូវអត្តសញ្ញាណ វប្បធម៌ ប្រពៃណីខ្មែរតាំងពីបុរាណកាលដ៏ សម្បូរបែប និងដើម្បីចូលរួមចំណែកលើកស្ទួយវិស័យទេសចរណ៍បែបវប្បធម៌ និងធម្មជាតិនៅកម្ពុជាឱ្យកាន់តែ ល្អប្រសើរជាងមុន។

ពិសេស


គុកគី​ខែ្មរ​អង្គរ​

គុកគី​ខែ្មរ​អង្គរ​

ហ្វេសបុក


អាសយដ្ឋាន

  • សៀមរាប,​សៀមរាប,​ប្រទេសកម្ពុជា
  • (+855)17 700 826 / (+855)98 99 67 05
  • info@khmerangkorfood.com
  • www.khmerangkorfood.com

ទីតាំង

dog checks
ផលិតឆ្នាំ២០១៦ រក្សាសិទ្ធគ្រប់យ៉ានដោយ: LM KHMER ANGKOR FOOD Co,Ltd.
រចនាដោយ ៈ អាយធីស្មាត